មនុស្សភាគច្រើនគិតថាមានតែអ្នកកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ប៉ុន្ដែមិនមែនដូច្នោះទេ។ ចំពោះអ្នកដែលអាចទទួលរងគ្រោះពីជំងឺនេះហើយ ប្រហែលជាមិនដឹងពីមូលហេតុ ដែលបណ្ដាលឲ្យមានការប៉ះពាល់ដល់សរសៃប្រសាទ សរសៃឈាមនិងសរីរាង្គនោះទេ។ ដូច្នេះអ្នកគួរយល់ដឹងពីរោគសញ្ញាខាងក្រោម ដើម្បីបង្ការក្នុងការកើតជំងឺនេះទាន់ពេលវេលា៖

ទី១. ញ៉ាំច្រើន ហើយនៅតែឃ្លាន៖ នៅពេលជាតិស្ករក្នុងឈាមខ្ពស់ វារារាំងជាតិគ្លុយកូសមិនឱ្យក្នុងចូលកោសិកា ដែលនេះជាលទ្ធផលរាងកាយមិនទទួលបានថាមពល ជាហេតុធ្វើឲ្យអ្នកតែងតែឃ្លានអាហារគ្រប់ពេល និងញ៉ាំមិនចេះឆ្អែត។

ទី២. ឆាប់អស់កម្លាំង៖ ប្រសិនបើអ្នកមានមានអារម្មណ៍ថាអស់កម្លាំង និងឆាប់ងងុយគេងដោយឥតមូលហេតុ បានន័យថាកម្រិតជាតិស្ករក្នុងខ្លួនរបស់អ្នកកំពុងតែកើនឡើងហើយ ដោយ​សារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មិនអាចផ្ទុក និង ស្រូបយកជាតិគ្លុយកូសឲ្យបានត្រឹមត្រូវ។

ទី៣.មាត់ស្ងួត និងស្រេកទឹកខុសពីធម្មតា៖ មាត់ស្ងួត និងការស្រេកទឹកហួសកំណត់ជាសញ្ញាបង្ហាញថាកម្រិតជាតិស្ករក្នុងខ្លួនរបស់អ្នកកំពុងតែកើនឡើង ព្រោះវាធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ដូចនេះនៅពេលស្រេកទឹកខ្លាំងអ្នកមិនគួរទទួលទានទឹកណាដែលមិនមានជាតិស្ករ ឬប្រភេទភេសជ្ជៈប៉ូវកម្លាំងផ្សេងៗនោះទេ។

ទី៤. ស្រក់ទម្ងន់ ប្រែជាស្គមខ្លាំង៖ អ្នកអាចស្រកទម្ងន់ក្នុងរយៈពេលខ្លី ទោះបីជាអ្នកញ៉ាំអាហារញឹកញាប់ និងមានកាឡូរីច្រើនក៏ដោយ ដោយសារកម្រិតជាតិស្ករនៅក្នុងរាងកាយខ្ពស់ ដោយហេតុផលដូចជា ការបាត់បង់ជាតិទឹក កម្រិតអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការរំលាយអាហារ និង បរិមាណទឹកនោមដែលមានជាតិស្ករច្រើន ធ្វើឱ្យរាងកាយចំណាយកាឡូរីច្រើន។

ទី៥. ស្បែកស្ងួត៖ បញ្ហាស្បែកជើង គឺជាសញ្ញានៃការថយចុះរបស់សរសៃឈាមអាក់ទែរ និងឈាមរត់មិនល្អ ដូចនេះនៅពេលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឱ្យរាងកាយរបស់អ្នកអស់កម្លាំងដូចនេះស្បែកចាប់ផ្តើមស្ងួត ដែលរំខានដល់ដំណើរក្រពេញញើស ហើយវាប៉ះពាល់ដល់តុល្យភាពទឹករបស់ស្បែក។