ខ្សែសន្ទូចត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយរបស់ឧបករណ៍ស្ទូចត្រី ដែលលក្ខណៈពិសេសរបស់វាគឺ ស្វិត ធន់ ហើយរឹងមាំ ទោះបីមានរូបរាងជាសរសៃតូចល្អិតយ៉ាងណាក៏ពិតមែន។ ដោយសារតែលក្ខណៈពិសេសទាំងនេះហើយ ទើបវាក្លាយជាគន្លឹះដ៏សំខាន់ សម្រាប់អ្នកដែលចូលចិត្តស្ទូចត្រីលេងកំសាន្ត។

ទន្ទឹមនឹងនេះដែររោងចក្រផលិតខ្សែសន្ទូចនៅសហរដ្ឋអាមេរិក បានបង្ហាញពីរបៀបក្នុងការផលិត​​​ ដោយវាត្រូវបានផលិតចេញពីសរសៃអំបោះ និងខ្សែនីឡុង​ ដោយត្បាញវាបញ្ចូលគ្នា ដើម្បីឲ្យមានភាពរឹងមាំ។ ចំពោះការត្បាញគេត្រូវប្រើ និងទាញពន្យឺតវា ដើម្បីឲ្យមានភាពស្វិតធន់ ទើបយកទៅជ្រលក់ពណ៌ រួចធ្វើការវេចខ្ចប់ដាក់ក្នុងប្រអប់ ដោយត្រូវប្រើម៉ាស៊ីនគ្រប់ដំណាក់កាលទាំងអស់។ សូមទស្សនាវីដេអូនៅខាងក្រោម៖