ប្រហែលមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយអតីតកីឡាករប្រដាល់ឈ្នះខ្សែក្រវ៉ាត់លោក អូត ភូថង ធ្លាក់ខ្លួនក្លាយជាអ្នកយាមម៉ូតូនៅតាមបារបារាំង។ បងប្អូនដែលនិយមតាមដាន និងស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមុខជាស្គាល់ និងចាំច្បាស់នូវកីឡាករកំពូលរូបនេះ ដោយលោកធ្លាប់ចូលប្រកួត និងឈ្នះបានខ្សែក្រវ៉ាត់ជាច្រើនដង។ ក្រោយមកលោកក៏ហាក់បាត់ខ្លួនស្ងាត់ឈឹងពុំមានឃើញវត្តមានឡើងប្រដាល់ ស្រាប់តែពេលនេះគេបែជាឃើញលោកក្លាយជាអ្នកយាមម៉ូតូនៅបារបារាំងទៅវិញ។

តាមរយៈប្រភពហ្វេសប៊ុកបានឲ្យដឹងថា ពេលនេះលោក អូត ភូថង បានលាឈប់ពីអាជីពប្រដាល់ ទៅធ្វើជាគ្រូបង្វឹកវិញម្តងព្រោះតែខ្លួនមានវ័យរាងជ្រេ សុខភាពពុំសូវមាំមួនដូចមុន ដោយលោកឆ្លៀតពេលចេញពីបង្ហាត់សិស្សមកធ្វើការជាអ្នកយាមម៉ូតូនៅហាងបារាំងចាប់ពីម៉ោង១០យប់ ដល់៥ព្រឹក ចំណែកឯការបង្រៀនសិស្សគឺចាប់ពីម៉ោង៦ ដល់ ៩ព្រឹក និងរសៀលម៉ោង ៤ ដល់៧យប់។ មហាជនជាច្រើនបានសម្តែងក្តីអាណិតព្រោះពុំនឹកស្មានថាកីឡាករប្រដាល់ល្បីឈ្មោះលំដាប់ប្រទេសបែជាធ្លាក់ខ្លួន ធ្វើការស្ទើតែគ្មានពេលសម្រាកដោយគ្មានការគិតគូទៅវិញ៕