ប្រហែលមុននេះបន្តិចមានការស្លុតចិត្តពេញបណ្តាញសង្គមសិល្បៈ ដោយលោកឪពុករបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្លាក់ខ្លួនឈឺចូលសម្រាកនៅឯមន្ទីរពេទ្យ។ តាមរយៈប្រភពគណនីអ្នកនាង ខាត់ ស្រីវង ដែលជាប្អូនស្រីបានបង្ហោះរៀបរាប់ទាំងពិបាកចិត្តថា «កូនសូមអោយពុកឆាប់ជាម្សិលមិញដើរសោះ ថ្ងៃនេះនៅលើគ្រែទៅវិញ ឆាប់ដឹងខ្លួនណាពុកកូនស្រលាញ់ពុក»។

ក្រោយមកអ្នកនាង ខាត់ សុឃីម ក៏បានចែករំលែកទាំងពិបាកចិត្តដូចគ្នា ដោយគេសង្កេតឃើញមានបងប្អូនមហាជនជាច្រើន ជាពិសេសអ្នកក្នុងរង្វង់សិល្បៈបានខំមិន និងចែករំលែកលើកទឹកចិត្តព្រមទាំងជូនពរឪពុកអ្នកនាង ខាត់ សុឃីម អោយឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ។ យ៉ាងណាមិញយើងពុំទាន់បានដឹងនៅឡើយទេថាគាត់កំពុងមានជម្ងឺអ្វី និងស្នាក់នៅមន្ទីរពេទ្យណានោះ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា!