ជាទូទៅឥរិយាបទនៅពេលគេងលក់របស់មនុស្សមានសណ្ឋាន និងរបៀបខុសៗគ្នា ទៅតាមទម្លាប់របស់ពួកគេដែលអាចផ្ដល់នូវភាពងាយស្រួលក្នុងការគេង លើសពីនេះទៅទៀតការសិក្សាមួយក៏បង្ហាញថា ទម្លាប់ទាំងអស់នោះ ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈពិតរបស់ពួកគេផងដែរ។ ដូចនេះអ្នកអាចធ្វើការប្រៀបធៀប និងពិនិត្យលក្ខណៈខាងក្រោមនេះ តើមួយណាដែលត្រូវជាមួយអ្នក៖

ទី១. គេងបត់ជង្គង់៖ ប្រសិនបើអ្នកមិនអាចគេងលក់ ដោយមិនបត់ជង្គង់ នៅពេលគេងនៅលើផ្អៀងខ្លួននោះ អ្នកជាមនុស្សស្ងប់ស្ងាត់ និងគួរឱ្យទុកចិត្ត មិនឆាប់ខឹង និងចូលចិត្តញញឹមទោះបីពេលដែលពិបាកចិត្ត ជាពិសេសពូកែក្នុងការដោះស្រាយបញ្ហាដែលមាននៅក្នុងជីវិតដោយ​មិនរុញរា។

ទី២. គេងអង្កុញជើងដូចក្មេង៖ ចំពោះអ្នកដែលចូលចិត្តគេងបែបនេះ អ្នកជាមនុស្សដែលខ្វះភាពកក់ក្ដៅ ចង់បានការការពារ និងយល់ចិត្តពីមនុស្សនៅជុំវិញខ្លួន តែព្យាយាមដោះស្រាយបញ្ហាដែលកើតមានដោយខ្លួនឯងបន្តិចម្ដងៗបាន និងជាមនុស្សដែលមានការប្រុងប្រយ័ត្នផងដែរ។

ទី៣. គេងផ្កាប់មុខ៖ អ្នកដែលចូលចិត្តគេងផ្កាប់មុខ និងបោះដៃឡើងលើ បានន័យថាអ្នកជាមនុស្សដែលមានភាពជាអ្នកដឹកនាំ មានភាពវៃឆ្លាត ក្នុងការដោះស្រាយបញ្ហា និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។

ទី៤. គេងផ្ងារត្រង់ខ្លួន៖ ប្រសិនបើអ្នកចូលចិត្តគេងបែបនេះ អ្នកជាមនុស្សពេញចិត្តនូវអ្វីដែលខ្លួនមាន ចូលចិត្តនិយាយការពិត ចូលចិត្តរាប់អានមនុស្សល្អ ជាពិសេសយកចិត្តទុកដាក់ និងអត់ធ្មត់ជាមួយការងារដែលខ្លួនធ្វើ។

ទី៥. គេងដាក់ដៃលើពោះ​ ឬ គេង​គងទាក់ខ្លា៖ ចំពោះអ្នកដែលចូលចិត្តគេងបែបនេះ ភាគច្រើនជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ចូលចិត្តធ្វដំណើរផ្សងព្រេង ហ្មត់ចត់ និងមុឺងម៉ាត់ក្នុងការងារ ជាពិសេសមានអារម្មណ៍ឆាប់ប្រែប្រួល ដោយពេលខ្លះធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមិនសប្បាយចិត្តផងដែរ។