បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មិនធ្លាប់បានឃើញទេពីទិដ្ឋភាពភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺដំណាំកសិផលនៅក្នុងភូមិគ្រឹះសម្តេចផ្ទាល់តែម្តង។ តាមរយៈការបង្ហោះអោយបានដឹងនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានបង្ហាញអំពីដំណាំកសិផលជាច្រើន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាំ។

ដំណាំកសិផលទាំងនោះរួមមាន៖ ដូង ស្វាយ ត្រសក់ ត្រប់ ពោត ល្ហុង ននោង ម្រះ ក្រូចឆ្មា ក្រូចខ្លុង ល្មុត និងផ្លែឈើជាច្រើនទៀត ជាពិសេសនោះក៏មានប្រព័ន្ធធារាសាស្ត្រផងដែរ ដើម្បីដាំនូវដំណាំទាំងនោះ។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖