រូបថតជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះដែលសុទ្ធសឹងតែជារូបថត នៃដំណាំកសិផល និងដំណាំផ្លែឈើជាច្រើនមុខដែលបានដាំដុះនៅក្នុងទីធ្លានៃភូមិគ្រឹះរបស់សម្តេចផ្ទាល់ ហើយក្នុងនោះក៏មានរូបថតមួយសន្លឹក បង្ហាញពីការអោយចំណីទៅដល់សត្វត្រីនៅក្នុងអាងទឹកមួយ របស់សម្តេច និងត្រូវបានឧកញ៉ា ឌួង ឆាយ មើលឃើញត្រីមួយក្បាលកន្ទុយវែងខុសគេ។

ក្នុងនោះដែរលោកឧកញ៉ា ឌួង ឆាយ បានសរសេរនៅលើ Facebook ខ្លួនថា៖ “ពូមីងបងប្អូនឃើញកន្ទុយត្រីមួយយ៉ាងវែងនៅក្នុងអាងចិញ្ចឹមត្រីរបស់សម្តេចតេជោដូចខ្ញុំទេ?”។ គ្រានោះក៏បានបងប្អូនមហាជនចូលរួមធ្វើការ Comment ជាមួយឧកញ៉ា ឌួង ឆាយ ជាច្រើនដោយអ្នកខ្លះបាននិយាយថាជា “Koi Fish ខយជប៉ុនត្រីធំជាងគេឈ្មោះហាហ្គោយ” ហើយអ្នកខ្លះក៏បានបញ្ចេញមតិថា នេះជាស្រមោលអង់តែន នៅក្នុងផ្ទះសម្តេច តែប៉ុណ្ណោះ។ តើបងប្អូនយល់យ៉ាងណាដែរ ?