កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញឲ្យឃើញពីរូបភាពជាច្រើនសន្លឹកអំពីព្រះវិហារដ៏ស្រស់ស្អាតមួយ ដែលត្រូវបានច្នៃប្រឌិតឡើងអំពីសន្លឹកបៀរ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក វាសនា ខ្មែរក្រោម បានឲ្យដឹងថា “#ពិតជាស្ងើចសរសើរមែន #ស្នាដៃកូនខ្មែរ ច្នៃប្រឌិតបានល្អ សន្លឹកបៀរអាចធ្វើជារចនាបថនៃព្រះវិហារ បរិស័ទធ្វើប្រគេនវត្ត(បុប្ផារាម)ខ្វែងបបែលចាស់”។

ព្រះវិហារដ៏ស្រស់ស្អាតនេះត្រូវបានបង្កើតឡើង ដោយសន្លឹកបៀរតម្រៀបម្តងមួយសន្លឹកៗចេញជារូបព្រះវិហារជាមួយនឹងក្បូរក្បាច់យ៉ាងរស់រវើកតែម្តង។ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានកោតសរសើរមិនដាច់ពីមាត់ ចំពោះស្នាដៃដ៏ប៊ិនប្រសព្វរបស់កូនខ្មែរក្នុងការច្នៃបង្កើតនេះឡើង៕