រយៈពេលប៉ុន្មានថ្ងៃក្រោយនេះអាកាសធាតុហាក់ប្រែប្រួលទៅជាក្តៅខ្លាំង ដោយមានថ្ងៃខ្លះកើនឡើងដល់ទៅ៤០ ទៅ៤១ អង្សារសេ ដែលជាហេតុធ្វើឲ្យបងប្អូនពិបាកក្នុងការទ្រាំទ្រ និងកម្តៅ ជាពិសេសគឺចំពោះកុមារតូចៗដែលយើងត្រូវបង្កើនការយកចិត្តទុកដាក់។ បញ្ហាកុមារតូចៗដែលនៅឆ្ងាយពីភ្នែកម្តាយឪពុកហាក់ធ្វើឲ្យមានការព្រួយ​បារម្ភជាខ្លាំង ព្រោះរាល់អាណាព្យាបាលទាំងអស់គឺតែងបារម្ភពីសុខភាពកូនតូចៗរបស់ខ្លួន។

យ៉ាងណាមិញមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា តី សុ រិទ្ធ ដែលបានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយលោកគ្រូបង្រៀននៅឯសាលារៀនមួយ បានចែកកន្សែងត្រជាក់ជូនក្មេងៗដើម្បីបន្ថយកម្តៅ ដែលក្តៅខ្លាំងចេញពីព្រះអាទិត្យ។ ករណីចែកកន្សែងត្រាំទឹកកកជូនក្មេងៗនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្តាញសង្គម ដោយលោកគ្រូគំរូរូបនេះសក្តិសមជាឈ្មោះជាឪពុកទីពីរ ដែលយកចិត្តទុកដាក់ទៅលើកូនៗក្នុងបន្ទុក៕