ឈឹម សក្កដា តារាសម្តែងប្រុសដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាដៃគូជាមួយននឹងកំពូលតារាចម្រៀងស្រី ពេជ្រ សោភា កំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្ន។ ថ្មីៗនេះលោក ឈឹម សក្កដា បានដឹកដៃគូអ្នកចម្រៀងថ្មី ចែម ស្រីល័ក្ខ ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ចូលរួមកម្មវិធីតន្ត្រីសំនៀងជនពិការ ដោយបកស្រាយចំរៀងបានយ៉ាងពិរោះ។

ការចូលរួមក្នុងកម្មវិធីមួយនេះហាក់ធ្វើឲ្យយើងបានឃើញពីផ្នែកមួយទៀតនៃលោក ឈឹម សក្កដា ដែលយើងពុំធ្លាប់បានឃើញពីមុន ដោយលោកអាចបកស្រាយចំរៀងបានយ៉ាងពិរោះជាពិសេសគឺលើបទបែបប្រពៃណីដូចជាបទ “ទំនួញផ្លូវលំ”, និងបទ “ជីវិតក្មេងវត្ត” ជាដើម។ ដោយការបង្ហើសំនៀងរបស់លោកហាក់ ប្រៀបបានដូចជាតារាចម្រៀងអាជីពដែលមានបទពិសោធន៍ច្រើនឆ្នាំ។ លោកហាក់ទទួលបានការកោតសរសើរ និងលើកទឹកចិត្តខ្លាំងទាំងសមត្ថភាពច្រៀង និងការមិនប្រកាន់ខ្លួនដោយបកស្រាយរួមគ្នាជាមួយបងប្អូនជនពិការ។ តោះទស្សនាវីដេអូ និងស្តាប់ការច្រៀងរបស់គាត់ទាំងអស់គ្នា៖