កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កំពុងចាប់ផ្តើមប្រត្តិបត្តិការណ៍ស្វែងរក អ្នកមានសំឡេងល្អឯកយ៉ាងសកម្មជាច្រើនខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនេះផ្ទាល់ក្រុមការងារ X Factor Cambodia បានចុះទៅដល់ទីរួមខេត្តកំពង់ចាមហើយដើម្បី ធ្វើការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកគឺថ្ងៃទី26 ខែមេសា ឆ្នាំ2019 នៅសណ្ឋាគារ LBN ASIAN ចាប់ពីម៉ោង 8 ព្រឹកតទៅ។

ដូច្នេះសម្រាប់អ្នកដែលមានបំណងប្រថ្នាចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia សូមរួសរាន់ទិញពាក្យសុំចូលរួមប្រលងដែលមានដាក់លក់ចាប់ពីថ្ងៃនេះ តទៅហើយនៅក្រុមហ៊ុនហង្សមាសវីដេអូ តាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES និងនៅតាមស្ថានីយប្រេងឥន្ធនៈតេលាទូទាំងប្រទេស។ បេក្ខជនគ្រប់ភេទនឹងត្រូវ ទទួលបានការស្វាគមន៍ដែលមានអាយុចាប់ពី 14ឆ្នាំឡើងទៅ អាចច្រៀងទោល ឬ ច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីដ៏អស្ចារ្យប្លែកពីគេមួយនេះ។ កុំភ្លេចណា! ត្រៀមខ្លួន ត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឲ្យបាន!!