អ្នកនាង ទូច ស្រីល័ក្ខ ដែលជាចម្រៀង និងតារាសម្តែងស្រីដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាតារាស្រីនិយមលេងស្តាយតែងខ្លួន ជាមួយការចូលចិត្តធ្វើអ្វីៗប្លែកដើម្បីបម្រើអារម្មណ៍ប្រិយមិត្តកម្សាន្ត។ យ៉ាងណាមិញថ្មីៗនេះស្រាប់តែតារាស្រីដែលមានប្រជាប្រិយភាពរូបនេះ ហាក់រងព្យុះរិះគន់ជាខ្លាំងក្រោយពីបានបង្ហោះរូបថតស្លៀតឈុតប៊ីគីនីចុះហែលទឹក។

ការរិះគន់នេះហាក់ប៉ះពាល់អារម្មណ៍ផ្លូវចិត្តដល់អ្នកនាង ទូច ស្រីល័ក្ខ ជាខ្លាំងដោយត្រូវបានជនមួយចំនួនតូចប្រើប្រាស់ពាក្យអសុរសមិនសមរម្យ ដែលជាហេតុធ្វើឲ្យរូបនាងត្រូវធ្វើការ Lives វីដេអូបកស្រាយជូនបងប្អូនជាពិសេសអ្នកគាំទ្ររូបនាងតែម្តង។ ក្រៅពីនេះអ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះសារឆ្លើយតបទៅវិញឆ្ងន់ៗថា «ច្បាប់ស្តីពី “បទបរិហារកេរ្តិ៍ជាសាធារណៈ” មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ គ្រប់ការអះអាងដោយបំផ្លើស ឬ ការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំអោយប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ ស្ថាប័ន គឺជាកាច្បាប់ស្តីពី “បទបរិហារកេរ្តិ៍ជាសាធារណៈ”»៕