Vans ជាប្រភេទស្បែកជើងប៉ាតាដ៏ពេញនិយមសម្រាប់យុវវ័យសម័យបច្ចុប្បន្នមិនថាប្រុស ឬស្រី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះបន្ទះក្តាររអិល។ ស្បែកជើងម៉ាក Vans នេះត្រូវបានគេច្នៃប្រឌិត​ និងសម្រេចឲ្យដាក់ផលិតតាំងពីឆ្នាំ 1966 មកម្ល៉េះ ដែលមានរោងចក្រនៅ Santa Ana រដ្ឋកាលីហ្វ័រនីញ៉ា ហើយក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន VF Corporation ផងដែរ។

ជាមួយគ្នានេះដែរការផលិតស្បែកជើងម៉ាកល្បីមួយនេះ មិនមានភាពងាយស្រួលនោះទេ ដោយត្រូវចំណាយពេលច្រើនក្នុងការរចនាម៉ូដ ជាមួយការប្រើប្រាស់វត្ថុធាតុដើមល្អៗ ក្នុងការផលិត។ ជាពិសេសទៅទៀតនោះ ដំណាក់កាលក្នុងការផលិតភាគច្រើនត្រូវធ្វើដោយដៃ ប្រកបដោយជំនាញ និងបច្ចេកទេសខ្ពស់ យ៉ាងសម្រិតសម្រាំងបំផុតដើម្បីធានានូវគុណភាព ព្រមទាំងរូបរាងស្រស់ស្អាតរបស់ស្បែកជើងម៉ាកនេះ។ សូមទស្សនាវីដេអូ នៅខាងក្រោម៖