ថ្មីៗនេះករណីដាច់ភ្លើង និងទឹក ហាក់កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្តាញសង្គមខ្មែរ ដោយបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាកំពុងតែជួបទុក្ខលំបាកជាច្រើនពាក់ព័ន្ធនឹងបញ្ហា​មួយនេះ។ មិនថាអ្នកធ្វើការ រកស៊ី ឬក៏ស្នាក់នៅផ្ទះនោះឡើយគឺសុទ្ធសឹងតែពិបាកដូចគ្នាទាំងអស់ ព្រោះតែរដូវនេះជារដូវប្រាំង អាកាសធាតុក្តៅហួតហែង ខ្យល់អាកាសស្អុះស្អាប់ខ្លាំងពិបាកនឹងស៊ូទ្រាំ។

ជាក់ស្តែងសូម្បីតែក្រុមគ្រូពេទ្យក៏មានបញ្ហាដូចគ្នា តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Mana Chan ដែលបានបង្ហោះឲ្យដឹងថា «ក្រុមគ្រូពេទ្យ ICU នៃមន្ទីរពេទ្យព្រះកុសុមៈធ្វើការសង្រ្គោះអ្នកជំងឺទាំងភ្លើងដាច់ (ពួកយើងខ្ងុំមិនមានបញ្ហាអ្វីទាំងអស់ និងសប្បាយចិត្តក្នុងការជួយអ្នកជំងឺ ប៉ុន្តែពួកខ្ងុំបាទមានកាអាណិតអ្នកជំងឺធ្ងន់ ដែលគាត់ត្រូវការភ្លើងក្នុងការប្រើប្រាស់ម៉ាសុីនពេទ្យមួយចំនួនក្នុងការសង្រ្គោះអ្នកជំងឺ) ពួកខ្ងុំបាទសូមសំណូមពរអោយលោក EDC មេត្តាផ្តាច់ភ្លើងនៅផ្ទះខ្ញុំបាទចុះហើយបង្វែភ្លើងនេះមកអោយមន្ទីពេទ្យព្រះកុសុមៈផ្នែក ICU វិញដើម្បីពួកខ្ងុំបាទបានជួយអ្នកជំងឺធ្ងន់ ខ្ងុំបាទសូមអង្វរ»៕