Pancake Khemanit កំពូលតារាសម្តែងស្រីប្រចាំប្រទេសថៃដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថា ជាតារាស្រីដែលមានទេពកោសល្យខ្ពស់ និងរូបសម្រស់ស្រស់ស្អាត។ ក្រោយពីទទួលបានជោគជ័យខ្លាំងក្នុងរឿង “ស្រីអយុធ្យា” នាពេលថ្មីៗនេះ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាស្រីថៃរូបនេះហាក់កាន់តែល្បីរន្ទឺរហូតដល់ប៉ែកខាងអឺរ៉ុបផងដែរ។

ប្រហែលមុននេះបន្តិច Pancake Khemanit បានបង្ហាញសម្រស់របស់ខ្លួននៅក្នុងទំព័រ Supanimit S ដែលជាទំព័រថតរូបល្បីឈ្មោះមួយរបស់ថៃ ជាមួយអាវយឺតដៃតូចវាលក្លៀក និងខោបែបសាច់ក្រណាត់រលោងៗសាមញ្ញ ប៉ុន្តែក៏អាចមើលទៅស្រស់ស្អាត និងសិចស៊ីបែបធម្មជាតិបានដែរ។ គេសង្កេតឃើញថាមានការគាំទ្រ និងកោតសរសើរជាខ្លាំង ព្រោះគ្រាន់តែតុបតែងខ្លួនធម្មតាបែបនេះសោះ ក៏តារាស្រីរូបនេះអាចធ្វើជាម៉ូដែលបានយ៉ាងស្រស់ស្អាតដែរ៕ ប្រភពរូប៖ Supanimit S