ខ្ញុង អ្នកកំប្លែងមានប្រជាប្រិយភាព និងមានសមត្ថភាពខ្ពស់អាចច្រៀង និងសម្តែងបានយ៉ាងស្ទាត់ជំនាញ។ ថ្មីៗនេះក្រោយពីធ្វើការវះកាត់កែច្រមុះបានរួចរាល់រួចមកអ្នកនាង ខ្ញុង ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយសម្រស់ហាក់ប្រែប្រួលជាស្រស់ស្អាតប្លែក ជាពិសេសគឺហាក់ទទួលបានទីផ្សាការងារ យ៉ាងច្រើន និងមមាញឹកជាងមុន។

ស្រាប់តែមុននេះបន្តិចអ្នកនាង ខ្ញុង បានបង្ហោះសារធ្វើឲ្យបងប្អូនប្រិយមិត្តព្រួយបារម្ភ ដោយអ្នកនាងបានសរសេររៀបរាប់ថា «ចង់បានសំលេងដូចកាលពីមុនមកវិញណាស់ ស្អក រលាកបំពង់ក បួនខែហើយលេបថ្នាំឡើងចង់ឈឺក្រពះវិញហើយមិនឃើញធូរអីតិច។ តើមានបងប្អូនណាដឹងថាពេទ្យបំពង់ក ណាពូកែទេប្រាប់ផង»។ គេសង្កេតឃើញថាមហាជនជាច្រើនបានខំមិនណែនាំ និងព្រួយបារម្ភពីសុខភាពរបស់អ្នកនាង ដោយគ្រប់គ្នាសង្ឃឹមថានាងនឹងអាចធូរសះស្បើយពីជម្ងឺរលាកបំពង់កនេះឆាប់ៗ៕