ដួង វីរៈសិទ្ធ តារាចម្រៀងប្រុសសម្លេងស្រទន់ម្ចាស់ជ័យលាភី “I Am A Singer Cambodia” រដូវកាលទី១ ដែលមានប្រជាប្រិយភាព​ និងសមត្ថភាពខ្ពស់។ តារាចម្រៀងប្រុសដែលអាចច្រៀង និងលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញរូបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងក្រោយពីបានបញ្ចេញចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា “គ្មានហេតុផល”។

បទចម្រៀងថ្មីមួយបទនេះដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយរូបលោកផ្ទាល់តែម្តង ដោយមានការដឹកនាំពីអ្នកដឹកនាំមានបទពិសោធន៍យូរឆ្នាំលោក កៅ សីហា ដែលរឹតតែធ្វើឲ្យ MV ចម្រៀងមួយបទនេះហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រ។ ជាពិសេស MV ចម្រៀងមួយបទនេះបានផ្តិតយកទេសភាព ជាមួយប្លង់ស្រស់ៗស្អាតនៅលើទឹកដីភូមិភាគឦសាន្ត ដែលធ្វើឲ្យអ្នកទស្សនាហើយចង់ធ្វើដំណើរទៅលេងកម្សាន្ត។ តោះទស្សនាទាំងអស់គ្នា!