ករណីលោកយាយលោកតាចាស់ៗ ប្រកបរបររកស៊ីដើម្បីចិញ្ចឹមក្រពះទាំងខ្លួនជរា ហាក់កើតមានច្រើននៅក្នុងបណ្តាញសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយភាគច្រើនពួកគាត់គឺគ្មានសាច់ញាតិ និងកូនចៅមើលថែ ទើបត្រដររស់ទាំងវេទនា។ ជាក់ស្តែងប្រហែលមុននេះបន្តិចតាមរយៈគណនីរបស់យុវជនមួយរូបដែលមានឈ្មោះថា តាំង គីមឡេង ដែលជាអ្នកចូលចិត្តធ្វើអំពើសប្បុរសធម៌មួយរូបបានបង្ហោះរៀបរាប់ឲ្យដឹងថា «ថ្ងៃនេះបានជួយទិញស្វាយលោកតាទាំងអស់ ដោយឃេីញលោកតាមានសភាពពិការជេីងហេីយមានវ័យជរា​ ជិះលក់ទាំងញ័រៗតាំងពីម៉ោង៧ព្រឹក ដល់៩យប់ ខ្ញុំបាទបានជួយទិញលោកតាទាំងអស់ រួមទាំងជូនលោកតាទៅផ្ទះដេីម្បីជូនអង្ករលោកតា​ ៥០គីឡូបន្ថែម»។

ក្រោយមកគេមានឃើញការខំមិនគាំទ្រ លើកទឹកចិត្ត និងក្តីអាណិតអាសូរជាខ្លាំងចំពោះលោកតាលក់ស្វាយ ដែលខំប្រឹងលក់ទាំងខ្លួនជរា ថែមទាំងជើងពិការ។ យ៉ាងណាមិញគេសង្ឃឹមថាលោកតានឹងមានសុខភាពរឹងមាំ និងទទួលបានការជួយសង្គ្រោះពីមនុស្សល្អៗដូចជាយុវជនគំរូម្នាក់នេះថែមទៀត៕