ស្បែកជើងដែលមានតម្លៃខ្ទង់មុឺនដុល្លារ ដែលបុគ្គលល្បីៗប្រើ ម៉ាក Louis Vuitton មិនមានភាពងាយស្រួលក្នុងការផលិតនោះទេ
Life Style April 26, 2019 Chan Sreyny

Louis Vuitton គឺជាម៉ាកដ៏ល្បីល្បាញមួយរបស់ប្រទេសបារាំង ដែលគេនិយមហៅកាត់ថា LV ត្រូវបានបង្កើតឡើងដោយលោក Louis Vuitton នៅក្នុងឆ្នាំ 1854។ ទន្ទឹមនឹងនេះក្រុមហ៊ុន Louis Vuitton Malletier ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយការផលិតនូវសម្លៀបំពាក់ ស្បែកជើង កាបូប និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ និងការផលិតយ៉ាងប្រណិតបំផុត។​

ជាមួយគ្នានេះដែរ ការផលិតស្បែកជើងរបស់បុរសនៅ Fiesso d’Artico ប្រទេសអ៉ីតាលី ដែលជាដៃគូសហការរបស់ Louis Vuitton បានបង្ហាញថាមិនមានភាពងាយស្រួលនោះទេ ទម្រាំតែបានស្បែកជើងមួយគូរដ៏ប្រណិត គឺត្រូវប្រើរយៈពេលយូរ ដោយការយកចិត្តទុកដាក់ និងមិនប្រើមា៉ស៊ីនទំនើបៗ ដូចក្នុងរោងចក្រនោះទេ​ គឺត្រូវធ្វើដោយដៃ។ ដូច្នេះហើយទើបវាមានតម្លៃថ្លៃ និងមិនមានលក់ក្នុងចំនួនច្រើននោះទេនៅលើទីផ្សារ៕