Baifern Pimchanok តួឯកស្រីក្នុងរឿង “Friend Zone” ដែលជារឿងកំពុងល្បីផ្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងលាន់មាត់សរសើរមិនដាច់ពីមាត់ក្រោយពីនាងបានទិញកាដូរថយន្តថ្មីជូនលោកឪពុកនៅថ្ងៃខួបកំណើត។ តារាស្រីដែលមានទេពកោសល្យ និងប្រជាប្រិយភាពខ្ពស់ Baifern បានធ្វើឲ្យបងប្អូនជាច្រើនស្រលាញ់រាប់អាន និងគាំទ្ររូបនាងតាមរយៈរឿងដំបូងដែលមានឈ្មោះថា “Crazy Little Thing Called Love” ដោយបានសម្តែងជាមួយតួអង្គប្រុសរូបសង្ហាលោក Mario។

ក្រោយមកទីផ្សាការងារសិល្បៈរបស់រូបនាងហាក់ឡើងខ្ពស់ត្រដែត ដោយនាងទទួលបានការងារជាច្រើន រហូតមកដល់រឿង “Friend Zone” ដែលរឹតតែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ទឺ។ យ៉ាងណាមិញទោះបីជាមមាញឹកជាមួយការងារ និងមានឈ្មោះជាតារាល្បីក៏ Baifern មិនដែលភ្លេចគ្រួសារម្តងណាឡើយ ដោយនាងបានសន្សំលុយដែលនាងរកបានពីការងារដើម្បីទិញកាដូឡានថ្មីសម្រាប់ទុកពញាក់អារម្មណ៍លោកឪពុករបស់នាងនៅថ្ងៃខួបកំណើត ដើម្បីបង្ហាញពីចិត្តស្រលាញ់និងភាពកត្តញ្ញូចំពោះគាត់៕ ប្រភព៖ TSonline