កាលពីថ្មីៗនេះរឿងរ៉ាវស្នេហារបស់តារាប្រុសស្រីមួយគូនេះហាក់ធ្វើឲ្យរង្គោះរង្គើបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ក្រោយពេលដែលលោក ថមមី ធ្វើឲ្យកញ្ញា សួស វីហ្សា ស្រឡាំងកាំង ដោយលុតជង្គង់សុំរៀបការកណ្តាលហ្វូងមនុស្ស។ យ៉ាងណាមិញគេសង្កេតឃើញមានការគាំទ្រ និងរង់ចាំដំណឹងល្អពីគូស្នេហ៍មួយគូនេះយ៉ាងច្រើនពេញបណ្តាញសង្គម ព្រោះតែអ្នកគាំទ្រយល់ថាពួកគាត់ជាគូដែលសក្តិសមគ្នា។

យ៉ាងណាមិញក្រោយពីរឿងនេះកើតឡើង គេហាក់ឃើញអ្នកទាំងពីរកាន់តែស្អិតរមួតខ្លាំងជាមួយគ្នាដោយទៅណាមកណាទាំងគូ ថែមទាំងនិយាយឆ្លើយឆ្លងផ្អែមល្ហែមគ្នារហូតធ្វើឲ្យមហាជនច្រណែន។ ស្រាប់តែមុននេះបន្តិចអ្នកទាំងពីរបានបង្ហោះសារមួយធ្វើឲ្យមហាជនភ្ញាក់ផ្អើលសារជាថ្មី ដោយអ្នកទាំងពីរកំពុងរៀបចំផ្ទះថ្មីដែលបានទិញរួមគ្នាពីកម្លាំងញើសឈាម។ ដោយសារនោះបានសរសេររៀបរាប់ថា «ប៉ុន្មានថ្ងៃនេះរវល់រៀបចំផ្ទះរៀងហត់នឿយបន្តិច ប៉ុន្តែក៏សប្បាយចិត្តនៅអ្វីដែលទទួលបានមកវិញពីការខិតខំប្រឹងប្រែងរបស់ពួកយើងទាំង២នាក់ មីងម៉ាប់ ពូម៉ៅ Coming Soon»៕