នៅរសៀលថ្ងៃសុក្រ ទី ២៦ ខែមេសា ឆ្នាំ២០១៩ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដាក់កម្លាំងសន្តិសុខសណ្ដាប់រដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកនៅសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក ដេីម្បីកាត់បន្ថយកម្ដៅងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស ដែលធ្វើអោយក្មេងៗតូចៗមានការសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងសកម្មភាពនេះដែរ មហាជនបានកោតសរសើរយ៉ាងខ្លាំងដល់រដ្ឋបាលខណ្ឌ ដែលបានយកចិត្តទុក្ខដាក់ចំពោះសិស្សានុសិស្ស ថ្វីត្បិតថាវាមិនអាចជួយ ១០០% ក្តីប៉ុន្តែក៏អាចកាត់បន្ថយកំដៅដល់ក្មេងៗ ដែលកំពុងក្រេបជញ្ជក់យកចំណេះ។

គួរបញ្ជាក់ផងដែរ អាកាសធាតុបច្ចុប្បន្នកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយកំដៅកើនឡើងចន្លោះពី ៣៨ ទៅ ៤១ អង្សារសេ ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយជាពិសេសគឺក្មេងៗតូចៗ ដែលកំពុងរៀនសូត្រនៅតាមសាលានានា ពិបាកខ្លាំងក្នុងការទទួលយកកំដៅដ៏ក្តៅមួយនេះ៕