បើទោះបីជាបច្ចេកវិទ្យាមានភាពជឿនលឿន តែការផលិតកាក់ប្រាក់កាណាដានៅតែមានការលំបាក
Life Style April 26, 2019 Chan Sreyny

ប្រទេសកាណាដាចាប់ផ្ដើមផលិតកាក់ប្រាក់របស់ខ្លួនចាប់តាំងពីសត្សវត្សទី២០ ដោយធ្វើចរាចរបណ្ដោះអាសន្នជំនួសឲ្យ ការប្រើប្រាស់ក្រដាសប្រាក់។ កាក់ប្រាក់របស់ប្រទេសនេះត្រូវបានផលិតឡើងដោយ Royal Canadian Mint ដោយបែងចែកកាក់ជាបីប្រភេទ ដូចជា កាក់សម្រាប់ធ្វើវិនិយោគទុន កាក់ប្រាក់សម្រាប់ចាយធម្មតា និងមួយទៀតជាកាក់ប្រាក់តំណាងជាតិរបស់ប្រទេសកាណាដា។

បច្ចុប្បន្នកាក់ប្រាក់កាណាដាត្រូវបានផលិតចេញពី លោហៈធាតុពណ៌ប្រាក់ដែលមានគុណភាពខ្ពស់ ដោយបំលែងទៅជាគ្រាប់តូចៗ ដើម្បីងាយស្រួលក្នុងការរំលាយ ដោយប្រើម៉ាស៊ីន និងឧបករណ៍ទំនើបៗ។ បើទោះបីជាមានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ការផលិតកាក់ប្រាក់ក៏នៅតែមានការលំបាក និងឆ្លងកាត់ច្រើនដំណាក់ការដែរ ទម្រាំតែបានកាក់ប្រាក់មួយៗ ដែលមានគុណភាពខ្ពស់ ចរាចរនៅលើទីផ្សាររបស់ខ្លួន។ សូមទស្សនាវីដេអូនៅខាងក្រោម៖​