ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាខ្លាំងកាលពីពេលថ្មីៗនេះ ក្រោយពីបានត្រលប់វិលចូលសិល្បៈវិញជាមួយផលិតកម្ម មរតក មេឌៀ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ប៊ុត សីហា បានបាត់ខ្លួនពីសិល្បៈមួយរយៈធំក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

យ៉ាងណាមិញការវិលត្រលប់របស់លោកហាក់នៅតែទទួលបានការគាំទ្រជាខ្លាំង ដោយប្រិយមិត្តជាច្រើនបានខំមិនបង្ហាញពីសេចក្តីនឹករលឹកចំពោះរូបលោក។ ពេលនេះលោកបានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា “បងមិនទាន់ចាស់ទេ”​ ដែលមានអត្ថន័យសែនកម្សត់ និងពីរោះ ជាពិសេសតាមរយៈសម្លេងពីអតីតជ័យលាភីកម្មវិធីលំដាប់ពិភពលោករូបនេះតែម្តង។ តោះស្តាប់ទាំងអស់គ្នា៖