ប្រជ្រុយ គឺជាស្លាកស្នាមមួយនៅលើស្បែកដែលកើតមានពីកំណើត នៅលើរាងកាយទាំងមូលរបស់យើង ជាពិសេសបរិវេណមុខ ដោយប្រជ្រុយខ្លះ ជួយបន្ថែមនៅសម្រស់ឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតផងដែរ។ លើសពីនេះការកើតមានប្រជ្រុយនៅលើរាងកាយត្រូវបានគេជឿថា អាចបញ្ជាក់ពីជោគវាសនារបស់មនុស្សផងដែរ ដោយការកើតនៅតំបន់ផ្សេងៗលើរាងកាយដូចជា៖

ទី១.​ប្រជុយនៅចំកណ្ដាលចិញ្ចើម៖ ប្រជ្រុយនៅតំបន់នេះបាននាំមកភាពឆ្លាតវៃ ខ្លាំងពូកែ ដលអ្នក ជាពិសេសនៅពេលអនាគតអ្នក នឹងមានការងារល្អៗ ប្រាក់ខែខ្ពស់ដោយសារតែជំនាញ និងភាពបុិនប្រសព្វពីកំណើតរបស់អ្នក។

ទី២.ប្រជុយនៅចន្លោះចិញ្ចើម និងភ្នែក៖ ប្រជ្រុយនៅចន្លោះចិញ្ចើម និងភ្នែកអាចបញ្ជាក់ថា អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ចូលចិត្តចេញទៅកំសាន្តនៅខាងក្រៅ នៅពេលអនាគតអ្នកនឹងក្លាយជាអ្នកដឹកនាំ ហើយអ្វីដែលអ្នកចង់បាន និងចាប់អារម្មណ៍ អ្នកតែងតែទទួលបានភាពជោគជ័យជានិច្ច។

ទី៤.ប្រជ្រុយលើបបូរមាត់៖ ប្រជ្រុយនៅលើបបូរមាត់ ធ្វើឲ្យអ្នកមានភាពស្រស់ស្អាត និងទាក់ទាក់ទាញ ដែលបង្ហាញថាអ្នកមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នកនៅជុំវិញខ្លួន​ តែមានការចាយវាយច្រើនទៅលើការញ៉ាំអាហារ ជារឿងដែលអ្នកមិនអាចខ្វះបាន។

ទី៤. ប្រជ្រុយនៅលើថ្ពាល់៖ អ្នកដែលមានប្រជ្រុយនៅលើថ្ពាល់ ជាមនុស្សដែលសំណាងបំផុត ដោយសំបូរទៅដោយលុយកាក់ ចាយមិនចេះខ្វះ ដែលបានមកពីការខិតខំប្រឹងប្រែងធ្វើការដោយខ្លួនឯង ហើយអាចនឹងក្លាយជាសេដ្ឋីនៅថ្ងៃអនាគតទៀតផង។

ទី៥. ប្រជ្រុយលើចង្កា៖​ អ្នកដែលមានប្រជ្រុយត្រង់ចង្កា សំបូរទៅដោយមន្តស្នេហ៍ ដោយសារតែភាពទៀងត្រង់ មនុស្សប្រភេទនេះមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួនខ្ពស់ និងចូលចិត្តធ្វើដំណើរកំសាន្តស្វែងរកអ្វីថ្មីសម្រាប់ជីវិតផងដែរ។