គេសង្កេតឃើញថាថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតមានស្ទើតែជារៀងរាល់ថ្ងៃដោយមូលហេតុផ្សេងៗដូចជាការធ្វេសប្រហែស បើកបរមិនគោរពច្បាប់ មិនចេះអធ្យាស្រ័យគ្នា បើកបរពេលស្រវឹងជាដើម។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ វេលាម៉ោង៣ និង៤០នាទីល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ ដោយម៉ូតូដឹកទំនិញមួយបើកនៅគន្លងខាងឆ្វេងៗសុខ ស្រាប់តែប្តូរទៅជាបត់ស្តាំភ្លាមៗដែលបណ្តាលឲ្យម៉ូតូមកពីក្រោយបុកមួយទំហឹងពេញ។

តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Linda Swb ដែលបានបង្ហោះវីដេអូជាមួយសារមួយឃ្លាថា «ហេីយ​ផ្លូវ​ឡេីង​ទូលាយ​ប៉ុណ្ណឹង​ហើយ​ នៅ​បុក​គ្នា​បាន​ទៀត​ ម៉ូតូ​ដឹក​អីវ៉ាន់​នោះ​ចិត្ត​សាវា​ណាស់​ ជិះ​គន្លង​ខាង​ឆ្វេង​សុខៗ​មក​បត់​ស្ដាំ​កាត់​ទទឹង​ផ្លូវ​ឲ្យ​កេីត​ជា​រឿង​ហេតុ​ទាល់តែ​បាន​»។ ក្រោយមកគេសង្កេតឃើញថាបងប្អូនមហាជនជាច្រើនបានចែករំលែក និងខំមិនទាក់ទងនិងបញ្ហានេះ ដោយម្នាក់ៗមិននឹកស្មានថាផ្លូវទូលាយបែបនេះហើយអាចនៅកើតមានគ្រោះថ្នាក់ទៀត នេះគឺបណ្តាលមកពីការធ្វេសប្រហែស និងបំពានច្បាប់ចរាចរណ៍របស់ម៉ូតូដឹកទំនិញនេះទាំងស្រុងតែម្តង។ ទស្សនាវីដេអូខាងក្រោមដើម្បីដឹងច្បាស់៖