បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់លោក សាវីន ហ្វីលីព ដែលជាតារាសម្តែងឆ្នើមមួយរូប និងជាផលិតករដឹកនាំ ព្រមទាំងជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូបផងដែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តារាវ័យជ្រេតួអង្គជាឪពុករូបនេះហាក់កំពុងត្រូវប៉ាន់ និងមានទីផ្សាខ្ពស់ក្នុងអាជីពសម្តែង ព្រមជាមួយមុខជំនួញផ្ទាល់ខ្លួន ដោយលោកក៏មានវត្តមានក្នុងខ្សែភាពយន្តល្បីប្រចាំឆ្នាំ “កូនពស់កេងកង” របស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។

ស្របពេលដែលអាកាសធាតុក្តៅហួតហែង ដែលបង្កភាពលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺបញ្ហាខ្វះទឹកសម្រាប់បងប្អូនដែលនៅភូមិដាច់ស្រយាលក្រីក្រ លោក សាវីន ហ្វីលីព ជាមួយអង្គការមូលនិធិ AQUASHARE Foundation បានចុះផ្តល់ជំនួយបុកអណ្តូងស្នប់ទឹកចំនួនជាង៥០អណ្តូង សម្រាប់ប្រជាពលរដ្ឋចំនួន៨៥គ្រួសារ នៅឯភូមិសំបួរ ស្រុកសំបួរ ខេត្តសៀមរាប។ នេះជាពិតជាទង្វើដ៏ល្អ នឹងការយកចិត្តទុកដាក់ដ៏ធំមួយពីរូបលោកព្រមទាំងមូលនិធិ AQUASHARE Foundation ដែលបានយកចិត្តទុកដាក់ដល់បងប្អូនដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់ដាច់ស្រយាលទីទាល់ក្រ៕