ករណីចោរកម្ម ហាក់កើតមានឡើងជារឿយៗនៅក្នុងបណ្តាញសង្គមខ្មែរ បើទោះបីជាក្រុមសមត្ថកិច្ចខិតខំប្រឹងដុតដៃដុតជើងបង្ក្រាបយ៉ាងស្វិតស្វាញ តែហាក់នៅមានកម្រិតនៅឡើយ។ ជាក់ស្តែងថ្មីៗនេះមានករណីចោរឆក់កាបូបបុរសម្នាក់ ដែលកំពុងដើរតាមផ្លូវយ៉ាងឆៅៗភ្នែកស្រស់តែម្តង។ នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Taing Vanna បានបង្ហោះវីដេអូដែលថតបានចេញពីកាមេរ៉ាសុវត្ថិភាព ជាមួយសារមួយឃ្លាថា

«រូបភាពយឺតៗដូចស្ករទាញ ឆក់ខ្ញុំផ្ទាល់ ទីក្រុងគុជភ្នំពេញ ម៉ោង ៨:៣២នាទី ដើរចេញពីកន្លែងស្ទីម ឈ្មោះសែនសុខ ជាប់វិទ្យាល័យ ទួលស្វាយព្រៃ។ ចោរឆក់ សូមបងប្អូនប្រយ័ត្ចចោរច្រើនណាស់ គួរអោយសែនខ្លាច ប្រជាជនស្ទើរតែ ៨០% ដែរត្រូវបានចោរឆក់។ សូមប្រជាជនក្រោកឡើងតស៊ូមតិដើម្បីកាត់ទោសចោរ ចាប់បានមានភស្តុតាង ថតបានសម្លាប់ចោល»៕