នាពេលបច្ចុប្បន្នវិស័យឧស្សហកម្មផលិតសម្លៀកបំពាក់ធ្វើចេញពីរោមចៀមដែលធំៗជាងគេលើពិភពលោក របស់ប្រទេស អូស្ត្រាលី អាហ្សង់ទីន អាមេរិច និងនូវែលសេឡង់ កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ខណៈពេលដែលប្រទេសអូស្ត្រាលី គឺជាអ្នកផ្គត់ផ្គង់ រោមចៀមឆៅ ផ្ដាច់មុខទៅកាន់សហរដ្ខអាមេរិក ដោយរោមចៀមអូស្រ្តាលីមានប្រមាណប្រហែល 1 ភាគ 4 នៃការផលិតរបស់ឧស្សាហកម្មក្នុងពិភពលោក។

ជាមួយគ្នានេះដែរ ការផលិតរោមជាងដែលមានគុណភាពខ្ពស់របស់រោងចក្រមួយ បានបែងចែកដំណើរការផ្សេងៗពីគ្នា​ ដោយរោមចៀមទាំងអស់ត្រូវបានកាត់នៅក្នុងកសិដ្ឋាន ទើបបញ្ជូនទៅរោងចក្រ បំលែងចេញជាអំបោះ ឬ ក្រណាត់ដោយប្រើម៉ាស៊ីនទំនើបៗ ដើម្បីផលិតជាសម្លៀកបំពាក់ ឬ សម្ភារៈប្រើប្រាស់ផ្សេងៗ ទៅកាន់ទីផ្សារនៅជុំវិញពិភពលោក៕