អតីតតារាសម្តែងស្រី សារ៉ាយ សក្ខណា ក្រោយពីបានចាកចេញពីវិស័យសិល្បៈទៅរស់នៅជួបជុំគ្រួសារនៅឯទឹកដីសហរដ្ឋអាមេរិក នាងហាក់នៅតែទទួលបានចំណាប់អារម្មណ៍ពីបងប្អូនប្រិយមិត្តអ្នកគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែងជីវិតពិតក្រោយឆាកសិល្បៈរបស់រូបនាងហាក់ទទួលបានសុភមង្គល និងសេចក្តីសុខដែលនារីៗគ្រប់រូបប្រាថ្នាចង់បាន មានកូន មានស្វាមីដែលមើលថែយកចិត្តទុកដាក់ប្រៀបដូចជាព្រះនាងរបស់ម្ចាស់ក្សត្រាមួយអង្គ។

ថ្មីៗនេះឆ្លៀតពេលទំនេរ សារ៉ាយ សក្ខណា បាននាំក្រុមគ្រួសារដើរលេងតំបន់ល្បីៗជាច្រើនដូចជាកោះហាវ៉ៃ ដងស្ទឹងណូវែល ជាដើម។ លើសពីនេះអ្នកនាងក៏បានទៅលេងចម្ការផ្កាធូលីប ដែលជាចម្ការផ្កាល្បីឈ្មោះ ​និងជាតំបន់ទេសចរណ៍ក្នុងក្តីស្រម៉ៃមួយរបស់អ្នកដែលនិយមស្រលាញ់ចូលចិត្តផ្កា ព្រោះភាគច្រើនគេតែងធ្លាប់បានឃើញចម្ការផ្កានេះតាមរយៈរូបភាព ដោយមានពណ៌ចម្រុះប្លែកភ្នែក ពេលនេះទៅលេងផ្ទាល់ម្តងគឺថាពិតជាស្រស់ស្អាតរបស់គេមែន៕