កាលពីថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយពីបានឈ្នះម៉ូដសម្លៀកបំពាក់ដោយប្រើក្រម៉ាខ្មែរជាវត្ថុធាតុដើម។ ម៉ែអូនញឹង ហាក់ទទួលបានការចាប់អារម្មណ៍ និងការងារជាច្រើនមួយរយៈពេលក្រោយនេះ ជាពិសេសគឺលើផ្នែកចម្រៀង និងសម្តែងតែម្តង។

ក្រៅពីមានសមត្ថភាពអាចច្រៀង និងសម្តែង តារាស្រីរូបនេះក៏អាចសរសេរទំនុកច្រៀង និងមេឡូឌីបានថែមទៀតផង ដែលនេះគឺត្បូងពេជ្រសិល្បៈមួយគ្រាប់ដែលពិបាករកបាន។ ជាក់ស្តែងមុននេះបន្តិច MV ចម្រៀងថ្មីរបស់នាងចំណងជើងថា “ភ្លេចស្រលាញ់ខ្លួនឯង” ហាក់ចាក់ដោតចិត្តប្រិយមិត្តអ្នកស្តាប់ជាខ្លាំង ជាពិសេសគឺអ្នកដែលខូចចិត្តរឿងស្នេហាដែលស្រលាញ់គេខ្លាំង ភ្លេចស្រលាញ់ខ្លួនឯង ចូលចិត្តធ្វើបាបខ្លួនឯងតែម្តង។ តោះទស្សនាទាំងអស់គ្នា!