បច្ចុប្បន្នការវេចខ្ចប់គ្រឿងបរិភោគជាច្រើនមានលក្ខណៈខុសៗគ្នា ដោយអាហារខ្លះគេប្រើជាប្រភេទ ផ្លាស្ទិច ក្រដាស និងដបថ្មជាដើម ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់ និងការប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះដែរដបថ្ម ត្រូវបានគេប្រើប្រាស់សម្រាប់គ្រឿងភេសជ្ជៈ ឬផលិតផលប្រភេទទឹក ដែលដបថ្មទាំងនេះត្រូវបានផលិតចេញពី ខ្សាច់ម៉្យាងមានឈ្មោះថា ខ្សាច់ស៊ីលីកា កំទេចថ្មកំបោរ និងសារធាតុធម្មជាតិផ្សេងៗទៀតអាស្រ័យលើលក្ខណៈសម្បត្តិដែលចង់បាន។

លើសពីនេះធាតុផ្សំសំខាន់មួយទៀត ដែលត្រូវបានគេចាត់ទុកថា អាចជួយកាត់បន្ថយបរិមាណវត្ថុធាតុដើម និងថាមពលដែលត្រូវការដើម្បីបង្កើតដបថ្មនោះគឺគ្រាប់កាំភ្លើង។ ចំពោះរបៀបក្នុងការផលិតគេត្រូវប្រើប្រាស់បច្ចេកវិទ្យា ជាមួយនឹងមា៉ស៊ីនទំនើបៗ សុទ្ធសាធ ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សម្រេចជារូបរាង ទៅតាមអ្វីដែលជាតម្រូវការរបស់ទីផ្សារ។ សូមទស្សនាវីដេអូនៅខាងក្រោម៖