“បាត់ដំបងបណ្តូលចិត្ត” ជាបទចម្រៀងមរតកដើមដ៏ពេញនិយមមួយដែលយើងតែងឃើញបទនេះត្រូវបានគេយកមកបកស្រាយឡើងវិញ ពីជំនាន់មួយទៅជំនាន់មួយ។ បទចម្រៀងដ៏ពិរោះមិនចេះសាបសូន្យ រៀបរាប់ពីខេត្តបាត់ដំបង ម្ចាស់សំនៀងដើមអធិរាជសម្លេងមាសលោកតា​ ស៊ិន ស៊ីសាមុត មួយបទនេះក៏ត្រូវបានលើកយកមករំលឹកសារជាថ្មីពីលោក ម៉ៅ ហាជី តារាចម្រៀងប្រចាំផលិតកម្មថោន។

រាល់ពេលដែលស្តាប់ចម្រៀងមួយបទនេះហាក់ធ្វើឲ្យយើងស្រម៉ៃដល់ខេត្តបាត់ដំបង ដែលជាទីក្រុងចំណាស់មួយបន្សល់ពីសម័យអាណានិគមបារាំង។ យ៉ាងណាមិញតារាចម្រៀងជំនាន់ថ្មីបកស្រាយបទចាស់លោក ម៉ៅ ហាជី ហាក់ទទួលបានការគាំទ្រ និងពេញចិត្តជាខ្លាំងដោយសម្លេងផ្អែមស្រទន់របស់លោក ជាមួយចង្វាក់ភ្លេងថ្មីដែលរៀបរៀងដោយលោក ដា ភ្លេង។ តោះស្តាប់ និងទស្សនាទាំងអស់គ្នា!