ជាការពិតណាស់ការថតរូបពិតជារឿងដ៏ពេញនិយមមួយ សម្រាប់មនុស្សសម័យថ្មីគ្រប់វ័យ ដោយមនុស្សមួយចំនួនមានលក្ខណៈពិសេស​ និងភាពបុិនប្រសព្វពីកំណើតក្នុងការថតរូបបានស្អាត ប៉ុន្តែប្រសិនបើអ្នកចង់ថតរូបបានស្រស់ស្អាត និងល្អឥតខ្ចោះ ដូចជាអ្នកថតរូបអាជីពនោះ អ្នកអាចបង្កើនជំនាញថតរូបរបស់អ្នក ដោយរៀនយល់ដឹងពីតិចនិកក្នុងការថតរូបខាងក្រោមបាន៖​

ទី១. កុំខ្មាស់អៀន៖ មនុស្សមួយចំនួនមិនគួរមានភាពខ្មាស់អៀនក្នុងការថតរូបនៅតាមទីធ្លាសាធារណៈផ្សេងៗ ដោយកាយវិការប្លែកៗ និងទឹកមុខកំប្លុកកំប្លែង ឬបែបខ្ជូតៗ នោះទេ ព្រោះធ្វើឲ្យ​រូបភាពរបស់អ្នកនៅក្នុងរូបថតមើលទៅ មិនរស់រវើក និងស្រស់ស្អាត។

ទី២. ជ្រើសរើសទីតាំង ៖ ប្រសិនបើអ្នកកំពុងថតយករូបភាពធម្មជាតិ ឬ ទេសភាពក្នុងទីក្រុងអ្នកគួរតែជ្រើសរើសប្លង់ណា ដែលមានមនុស្សខ្លះៗ ដើម្បីឲ្យរូបថតរបស់អ្នកមើលទៅស្រស់ស្អាត តែមិនគួរជ្រើសរើសប្លង់ដែលមានមនុស្សច្រើនពេកទេ។

ទី៣. ចេះជ្រើសរើសពេលវេលា៖ ការចេះបែងចែក និងចេះជ្រើសរើសពេលវេលា ឲ្យបានត្រឹមត្រូវក្នុងការថតរូបគឺជាកត្តាសំខាន់ដែលធ្វើឲ្យរូបថតរបស់អ្នកមើលទៅស្រស់ស្អាត ត្រជាក់ភ្នែក ដោយអ្នកគួរតែថតរូបនៅចន្លោះពេល ១ម៉ោង មុនថ្ងៃរះ និង១ម៉ោង បន្ទាប់ពីថ្ងៃលិច រឺក៏ ចន្លោះពេល ១ម៉ោងបន្ទាប់ពីថ្ងៃរះ និង១ម៉ោង មុនពេលថ្ងៃលិច ប៉ុន្តែវាក៏អាស្រ័យលើអាកាសធាតុផងដែរ។

ទី៤.​បន្ថែមពន្លឺភ្លើង៖ ជាធម្មតានៅពេលដែលអ្នកថតរូបនៅពេលយប់ ឬ ទីតាំងដែលរាងងងឹត អ្នកគួរតែជ្រើសរើសប្លង់ណាដែលមានពន្លឺគ្រប់គ្រាន់ ហើយតំឡើងនូវភ្លើងខាមេរ៉ារបស់អ្នកបន្ថែមបន្តិច នោះរូបថតរបស់អ្នកនឹងមើលទៅស្រស់ស្អាត​ ហើយទាក់ទាញជាងមុន។​