ខណៈពេលដែលប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញកំពុងជួបបញ្ហាខ្វះអគ្គិសនីក្នុងប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផលវិបាកមួយស្របពេលអាកាសធាតុ មានការកើនឡើងនូវកំដៅខ្លាំងរហូតដល់ 40អង្សារ។ បញ្ហាខ្វះអគ្គិសនីប្រើប្រាស់វាជាបញ្ហាមួយដែលកំពុងប្រឈម ប៉ុន្តែបើយើងក្រឡេកមកមើលប្រជាពលរដ្ឋនៅខេត្តកោះកុង វិញទើបដឹងថាពិបាកខ្លាំងប៉ុណ្ណា ដោយសារតែរយៈពេល ១០ថ្ងៃហើយ ដេលពួកគាត់គ្មានទឹកក្នុងការប្រើប្រាស់។

ចំពោះអាកាសធាតុនៅខេត្តកោះកុង ក៏មានការកើនឡើងកំដៅខ្លាំង ស្របពេលដែលមិនមានភ្លៀងធ្លាក់សូម្បីបន្តិច ហើយបើគិតមកទល់នឹងថ្ងៃនេះ គឺមានរយៈពេល១០ថ្ងៃហើយ ដែលអ្នករស់នៅឃុំប៉ាក់ខ្លង ត្រូវបានកាច់ផ្តាច់ទឹក មិនមានទឹកប្រើប្រាស់នោះទេ ហើយបងប្អួនប្រជាពលរដ្ឋបាននាំគ្នា យកធុងទឹកមកដាក់តាមថ្នល់ដើម្បីរង់ចាំអាជ្ញាធរ ដឹកទឹកយកមកអោយប្រើប្រាស់៕