កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia នៅតែបន្តប្រត្តិបត្តិការណ៍ស្វែងរក អ្នកមានសំឡេងល្អឯកយ៉ាងសកម្មជាច្រើនខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ បងប្អូនបេក្ខជនទាំងអស់ដែលរស់នៅខេត្តបាត់ដំបង និងខេត្តក្បែរៗនោះត្រៀមខ្លួនហើយឬនៅ? ពេលនេះផ្ទាល់ក្រុមការងារ X Factor Cambodia បានចុះទៅដល់ទីរួមខេត្តបាត់ដំបងហើយដើម្បី ធ្វើការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកគឺថ្ងៃទី28 ខែមេសា ឆ្នាំ2019 នៅសណ្ឋាគារ LBN ASIAN ចាប់ពីម៉ោង 8 ព្រឹកតទៅ ហើយបងប្អូនក៏អាចទិញពាក្យនៅកន្លែងប្រលងបានផងដែរ។

រឹតតែពិសេស នោះគឺសម្រាប់រាត្រីថ្ងៃទី27 ខែមេសា ឆ្នាំ2019 គឺថ្ងៃនេះផ្ទាល់តែម្តងនឹងមានការប្រគុំតន្រ្តី X TOUR Concert នៅស្ដាតវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីម៉ោង 6:00 ល្ងាចតទៅ ដើម្បីចែករំលែកបទពិសោធន៍និងភាពសប្បាយរីករាយដល់បេក្ខជនដែលត្រៀមប្រលងនៅថ្ងៃស្អែកផងដែរដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាពិសេសគឺវត្តមានគណកម្មការរបស់កម្មវិធី X Factor Cambodia ទាំង៤ ផងដែរ។ កុំភ្លេចណា! ត្រៀមខ្លួន ត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឲ្យបាន!!