កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយបុរសស្ត្រីជនជាតិបារាំងមួយគូបានតុបតែងខ្លួនបុរាណខ្មែរជាឈុតព្រះបាទជ័យវរ្ម័នទី៧ ជាមួយនាងអប្សរា យ៉ាងស្រស់ស្អាត និងសង្ហា។ មុននេះបន្តិចវីដេអូឈុតក្រៅឆាកដែលបានបង្ហោះដោយទំព័រ HARI Residence & Spa ធ្វើឲ្យយើងដឹងថាពួកគាត់ទាំងពីរកំពុងថតកម្មវិធី Asian Tours ដែលជាកម្មវិធីដំណើរកម្សាន្តជុំវិញតំបន់អាស៊ីរបស់ប្រទេសបារាំង។

សមាជិក២រូបនៃកម្មវិធីនេះគឺលោក Julien Bert និង Carla បានជ្រើសរើសប្រទេសកម្ពុជាជាតំបន់ដែលពួកគេទស្សនា ព្រមទាំងបានតុបតែងខ្លួនបុរាណយ៉ាងស្រស់ស្អាតទៀតផង។ រូបភាពរបស់ពួកគេត្រូវបានចែកចាយពេញបណ្តាញសង្គម និងទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ៕