អស់ទាស់! សម្លេងអស់ទាស់តែម្ដង ធ្វើឲ្យលោក ឯក ស៊ីដេ ស្ដាយមិនស្ទើរទេ​ ដោយមិនជ្រើសរើសយកជាដៃគូ ច្រៀងរួមគ្នា
សិល្បៈ April 29, 2019 Chan Sreyny

រឹតតែពិសេស និង ប្លែក​ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្នុងកម្មវិធី I Can See Your Voice Cambodia ដែលតែងតែចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង 6 ដល់ 8 យប់។ នៅក្នុងសប្ដាហ៍នេះដែរ គឺជាសប្ដាហ៍ទី១២ ដែលពិតជាផ្ដល់នូវភាពសប្បាយរីករាយ និងសំណើចសើចក្អាកក្អាយជាមួយនឹង វត្តមានកំពូលអ្នកវិភាគវែកញែកទាំងប្រាំរូបដូចជា អ្នកនាង ខាត់ សុឃីម នាយ ផ្លយ អ្នកនាង កាឆយ លោក វង្ស តារារតនា និង ប៉ុប ពី ជាពិសេសតារាកិត្តិយសជើងចាស់ ដែលមានសំនៀងពីរោះលោក ឯក ស៊ីដេ។

ដោយឡែកនៅក្នុងសប្ដាហ៍នេះ តារាកិត្តយស ព្រមជាមួយនឹង កំពូលអ្នកវិភាគ វង្ស តារារតនា ដូចជាមិនពូកែក្នុងការទស្សន៍ទាយតារាចម្រៀងលាក់សម្លេងសោះ ដោយទាយខុសសឹងតែរហូត តាំងពីចាប់ផ្ដើមកម្មវិធីមកម្ល៉េះ តែក្នុងវគ្គនេះលោក ឯក ស៊ីដេ បែរជាទាយត្រូវ ដោយបេក្ខនារីរូបនេះច្រៀងបានយ៉ាងពីរោះ សម្លេងឡើងអាស់ទាស់តែម្ដង ពិតជាធ្វើឲ្យលោក ឯក ស៊ីដេ មានការសោកស្ដាយដែលមិនជ្រើសរើសយករូបនាងទៅច្រៀងរួមគ្នានៅវគ្គបញ្ចប់ផងដែរ។ តោះទៅទស្សនាវីដេអូ នៅខាងក្រោមទាំងអស់គ្នា៖