កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ តារាសម្តែងនិងជាពិធីករប្រុសលោក ខាត់ សម្បត្តិកិត្យា និងកញ្ញា ណាក់ ស្រីណា បានធ្វើពិធីខួបកំណើតពញាក់អារម្មណ៍ជូនកំពូលតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់អ្នកនាង សុគន្ធ និសា យ៉ាងសប្បាយរីករាយ។

បើទោះបីជាមិនបានធំដុំអធិកអធម ប៉ុន្តែក៏មានន័យដោយតារាប្រុសស្រីមួយគូនេះបានបង្ហោះសារជូនពរនៅលើបញ្តាញសង្គមថា «ឆ្នាំនេះបានចូលរួម Early Surprise birthday បងស្រី សំណព្វ សុគន្ធ និសា ជូនពរបង និង ក្រុមគ្រួសារ សុខភាពល្អ សំណាងល្អ»។ មហាជនជាច្រើនក៏បានចូលរួមខំមិនជូនពរអ្នកនាង សុគន្ធ និសា នៅក្នុងថ្ងៃខួបកំណើតតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយប្រិយមិត្តភាគច្រើនគឺហាក់ទន្ទឹងរង់ចាំស្នាដៃចម្រៀងថ្មីៗពីកំពូលតារាចម្រៀងស្រីរូបនេះ៕