សុខ រាស៊ី ដែលបងប្អូនភាគច្រើនហៅគាត់ថា MC រាស៊ី ដែលជាពិធីករពូកែសំនួនវោហាស័ព្ទមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស។ ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានគេស្គាល់ច្បាស់តាមរយៈកម្មវិធីល្បីៗជាច្រើនដូចជា I Can See Your Voice Cambodia និង ឋានសួគ៌ ឬ ឋាននរក ជាដើម។

ក្រឡេកមកមើលជីវិតក្នុងគ្រួសាររបស់លោកវិញគេសង្កេតឃើញប្រុសច្បងរបស់លោកដែលមានឈ្មោះថា ពេជ្រ ករុណា ហាក់កាន់តែធំពេញរូបពេញរាង រីឯរូបសម្រស់វិញគឺស្រស់ស្អាត និងសង្ហាមិនចាញ់ឪពុកនោះឡើយ ប្រៀបដូចជាកូនកូរ៉េអញ្ចឹងឯង។ ព្រោះតែមុខមាត់ដែលកាត់តាមឪពុក និងម្តាយធ្វើឲ្យក្មេងប្រុសរូបនេះហាក់ទទួលបានចំណាប់អារម្មណ៍ពីមហាជនជាច្រើន ដោយគេប៉ាន់ស្មានថាក្មេងប្រុសម្នាក់នេះអាចនឹងក្លាយជាតារាសម្តែង ឬក៏ពិធីករមួយរូបតាមលោកឪពុក។ បញ្ជាក់ឲ្យដឹងផងដែរថាបច្ចុប្បន្ននេះភរិយារបស់លោក សុខ រ៉ាស៊ី កំពុងតែទម្ងន់កូនទី២ហើយ សង្ឃឹមនិងជូនពរថាសមាជិកទី២នៃក្រុមគ្រួសារលោកនឹងកើតមកមានសុខភាពល្អ និងមុខមាត់ស្រស់ស្អាតគួរឲ្យស្រលាញ់៕