ប្រយ័ត្ន! សេចក្តីប្រកាសជូនដំណឹង សុំបងប្អូនកុំលេងទឹកនៅអាងទឹកភ្នំចំបាប់ ព្រោះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរនៅឡើយទេ ជៀសវាងមានបញ្ហាដល់សុខភាពស្បែក និងកើតជម្ងឺផ្សេងៗ

កាលពីថ្មីៗនេះអាងទឹកដែលកើតចេញពីការវាយបំបែកថ្មនៅភ្នំចំបាប់ ខេត្តតាកែវ ហាក់ប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដោយមនុស្សម្នាបានផ្អើលភ្លូកទឹកភ្លូកដីទៅលេង ដើម្បីថតរូបទេសភាពស្អាត លំហែអារម្មណ៍កម្សាន្ត និងលេងទឹកពណ៌ខៀវថ្លាឆ្វង់តែម្តង។ ស្រាប់តែមុននេះបន្តិចតាមរយៈទំព័រ តាកែវ ស្រុកកំណើតខ្ញុំ បានបង្ហោះសារដាស់តឿន និងព្រមានថា

«ខ្ញុំសូមអំពាវនាវសារជាថ្មី សូមបងប្អូនដែលចង់ទៅលេងទឹកដក់ នៅភ្នំចំបាប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មេត្តាកុំអាលលេងទឹកនេះ ឬប្រេីប្រាស់ទឹកនេះអី ដោយរង់ចាំការបញ្ជាក់ពីអាជ្ញាធរជាមុនសិន ជៀសវាងមានបញ្ហាដល់សុខភាពស្បែក និងមានជំងឺផ្សេងៗ ដោយសារទឹកនេះស្ថិតក្នុងតំបន់ដែលគេកាយថ្មភ្នំ មិនមែនជាទឹកបឹង ទឹកជ្រោះធម្មជាតិនោះទេ។ សូមសារព័ត៌មាននានាមេត្តាកុំបញ្ឆេះ បំពុលយករូបភាពស្អាតៗមកបង្ហោះ បំផុសបំផុលអោយពលរដ្ឋទៅលេង សុំមេត្តារង់ចាំការពិនិត្យពីអាជ្ញាធរជាមុនសិន។

Written By

SAM