កាលពីប៉ុន្មានម៉ោងមុននេះតារាសម្តែង និងតារាម៉ូដែលល្បីឈ្មោះ លោក អ៊ុន សុធា បានបង្ហោះវីដេអូ ព្រមទាំងរូបភាពបង្ហាញនូវសកម្មភាពម្តាយរបស់លោកកំពុងតែនៅលើរទេះរុញ ស្ថិតនៅក្នុងមន្ទីរពេទ្យមួយ។ ដោយលោកបានបង្ហោះសារទទូចសុំឲ្យខាងផលិតកម្ម ដែលលោកបានថតបញ្ចប់ការងាររួចជួយបើកលុយឲ្យរូបលោកផង ខណៈដែលលោកត្រូវការថវិកាដើម្បីព្យាបាលម្តាយជារៀងរាល់សប្តាហ៍។

ដោយ លោក អ៊ុន សុធា បានសរសេរររៀបរាប់ថា៖ “ម៉ែ​ខ្ញុំ​គាត់ចូលពេទ្យស្ទេីររាល់សប្តាហ៍​ ចឹងខ្ញុំត្រូវចំណាយថវិកាច្រេីន​ ដូច្នេះ​សូមខាងផលិតកម្មដែលខ្ញុំបានបញ្ចប់ការងារហេីយ​ សូមជួយសំរួលថវិការអោយខ្ញុំផង​។ ជំងឺនេះជាខ្ញុំៗទ្រាំបាន​ តែលេីម៉ែខ្ញុំៗទ្រាំមិនបានទេ​ ខ្ញុំ​យល់ពីហេតុផល​ តែខ្ញុំក៏មានផលវិបាកដែរ​ សូមអធ្យាស្រ័យដោយក្តីអនុគ្រោះ​ គាត់ពិបាកក្នុងខ្លួនណាស់”៕