រ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីវ័យក្មេង អតីតបេក្ខភាព​ The Voice Cambodia ដែលមានកេរ្តិ័ឈ្មោះល្បីល្បាញអាចច្រៀងទាំងភាសាខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ថ្មីៗនេះដែរតារាស្រីវ័យក្មេងរូបនេះហាក់មមាញឹកជាខ្លាំងជាពិសេសគឺនាងហាក់ទទួលបានការងារយ៉ាងច្រើនមិនថាការថតសម្តែង ការចេញខនសឺតតាមបណ្តាខេត្ត និងថតផ្សាយពាណិជ្ជកម្មតំណាងផលិតផលនោះឡើយ។

ប្រហែលមុននេះបន្តិច រ៉េត ស៊ូហ្សាណា បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា “រៀនដើរដោយខ្លួនឯង” ជាមួយអត្ថន័យបង្កប់ដោយភាពអប់រំ អមជាមួយកាយវិការ MV ដែលមានសាច់រឿងប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនា។ MV បទថ្មីនេះដែរជាស្នាដៃ និពន្ធ​ទំនុក​ច្រៀង និង Melody ដោយលោក នី សុគន្ធា និពន្ធបទ​ភ្លេង និង សម្រួលតន្ត្រី ដោយលោក ចក់ និងដឹកនាំសម្ដែងដោយ Jonathan។ តោះទស្សនាទាំងអស់គ្នា!