បុរសៗគ្រប់រូបតែងតែ មានផលពិបាកក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់ ដែលត្រូវទៅតាមប្រភេទសំប្បុរស្បែករបស់ពួកគេ ដោយពេលខ្លះមិនបានដឹងទេថា​ សម្លៀកបំពាក់ទាំងនោះស័ក្កសមសម្រាប់ពួកគេដែរ ឬអត់? ដូចនេះប្រសិនបើអ្នកពិបាកក្នុងការជ្រើសពណ៌ សម្លៀកបំពាក់ឲ្យស័ក្កសមទៅនឹងសំប្បុរស្បែក នោះអ្នកអាចសាកល្បងវិធីសាស្រ្តខាងក្រោមនេះ៖

ទី១. ពណ៌នាឡិកា៖ ប្រសិនបើសំប្បុរស្បែករបស់អ្នកខ្មៅសណ្ដែកបាយ ពណ៌នាឡិកាដែលអ្នកគួរតែជ្រើសរើស គឺក្បាលពណ៌ខ្មៅ និងខ្សែពណ៌ត្នោត ព្រោះជួយយិតយោងសំប្បុររបស់អ្នកឲ្យរាងស្រស់ជាមុន និងមើលទៅថ្លៃថ្នូរ។

ទី២. សំប្បុរខ្មៅ៖ ចំពោះអ្នកដែលមានសំប្បុរប្រភេទនេះ អាចជ្រើសរើសសម្លៀកបំពាក់ពណ៌ ទឹកក្រូច ពណ៌មាស ក្រហមក្រម៉ៅ បៃតងស្រាល និងពណ៌ទឹកប៊ិចក្រម៉ៅ ព្រោះពណ៌ទាំងនេះជួយឲ្យសំប្បុរស្បែករបស់អ្នករាងភ្លឺជាងមុន ហើយស្រស់ស្អាត និងកាន់តែលេចធ្លោ។​

ទី៣.សំប្បុរស៖ មនុស្សដែលមានសំប្បុរប្រភេទនេះ មិនសូវរើសពណ៌សំលៀកបំពាក់នោះទេ តែប្រសិនបើអ្នកជ្រើសរើសសំលៀកបំពាក់ពណ៌ ឈាមជ្រូក ឬ ក្រហមក្រម៉ៅ ពណ៌ខៀវ ពណ៌បៃតង ដូចត្បូងកណ្ដៀង ពណ៌ផ្កាឈូក នោះវានឹងធ្វើឲ្យការតុបតែងខ្លួនរបស់អ្នកកាន់តែទាក់ទាញ និងស្រស់ស្អាត។

ទី៤. សំប្បុរសណ្ដែកបាយ៖ សម្រាប់អ្នកដែលមានសំប្បុរប្រភេទនេះ កម្រមានណាស់ ដូចនេះប្រសិនបើអ្នកជ្រើសរើសពណ៌ណាដែលរាងស្រាលៗ ដូចជា ពណ៌ផ្កាឈូកស្រាល ពណ៌បៃតងស្រាល ពណ៌ខៀវស្រាល ពណ៌សាច់ និងពណ៌ប្រផេះ រឹតតែធ្វើឲ្យសំប្បុរស្បែករបស់អ្នកកាន់មានភាពស្រស់ស្អាត និងមានភាពទាក់ទាញផងដែរ។