សុខ សីឡាលីន តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសដែលមានបទពិសោធន៍ប្រឡូកសិល្បៈអស់ជាយូរឆ្នាំ អាចច្រៀងភាសាខ្មែរ និងបរទេសបានយ៉ាងស្ទាត់ជំនាញ។ ថ្មីៗនេះតារាស្រីរូបនេះហាក់មានភាពមមាញឹកជាខ្លាំង ដោយរូបនាងបានក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១។

ស្រាប់តែមុននេះតារាស្រីរូបនេះបានបង្ហោះរូបជាមួយសារថា «២៦-១០-២០១៥ ដល់ ២០-០៤-២០១៩ រយៈពេល៣ឆ្នាំកន្លះ ឡើងនៅជាមួយគ្នាគ្រប់ពេល នឹក Braces អរគុណ Perfect Smile Dental Care លោកគ្រូពេទ្យ វុធ ដែល Take care សុខភាពមាត់ធ្មេញនាងខ្ញុំបានយ៉ាងល្អ (ដល់ពេលដោះដែកអត់ចង់ដោះវាចេញសោះ)»។ គេសង្កេតឃើញថាក្រោយពីរូបនាងបានដោះធ្មេញដែកនោះចេញ សម្រស់របស់នាងហាក់ប្រែប្រួលទៅជាស្រស់ស្អាតប្លែក ជាពិសេសគឺស្នាមញញឹមប្រកបដោយភាពជឿជាក់តែម្តង៕