កាលពីកន្លងទៅថ្មីៗនេះ ផ្ទុះរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមនូវរឿងរ៉ាវស្នេហាត្រីកោណរវាងម្ចាស់ផលិតកម្ម LD លោក លៀក លីដា ជាមួយអតីតភរិយា ព្រមនឹងតារាសម្តែងស្រី សាឡាត់ ស្រីឡាង។ ដោយអ្នកនាង សុទ្ធ បញ្ចកា ដែលជាអតីតភរិយាបានចោទតារាស្រីកញ្ញា សាឡាត់ ស្រីឡាង ថាលួចទាក់ទងជាមួយស្វាមីរបស់នាង តែក្រោយមករឿងរ៉ាវក៏ហាក់ស្ងប់ស្ងាត់ និងបញ្ចប់ទៅក្រោយពីកញ្ញា សាឡាត់ ស្រីឡាង បានចេញមុខបកស្រាយ និងសុំទោសជាសាធារណៈ ព្រមទាំងសម្រេចចិត្តផ្តាច់កុងត្រាជាមួយផលិតកម្ម LD។

ស្រាប់តែថ្មីៗនេះគេសង្កេតឃើញអតីតភរិយាម្ចាស់ផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា ហាក់មានទំនាក់ទំនងស្និទ្ធស្នាលប្លែកជាមួយលោក អែតវីន ដែលជាតារាសម្តែងប្រុសល្បីឈ្មោះមួយរូប។ គេតែងឃើញអ្នកទាំងពីរបណ្តើរគ្នាទៅណាមកណាត្រសងប្រៀបដូចជាគូស្នេហ៍ ដោយនាងក៏មានវត្តមាននៅក្នុងថ្ងៃដែល អែតវីន ទទួលសញ្ញាបត្របញ្ចប់ការសិក្សា និងរូបភាពស្និទ្ធស្នាលជាច្រើនទៀត។

លើសពីនេះនាងក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ទឹកមុខពេលគេ​ យកទូរសព្ទ័ទៅ​ Check! ភ័យអរៗម៉េចទេ​! អត់បានធ្វេីអីខុសទេ​ តែគ្រាន់តែខ្លាច​ឃេីញអាឆាតខ្ញុំនិយាយដេីមកាហេីមឯងមួយពួកម៉ាកហ្នឹងហាស​ ព្រោះអត់សូវនិយាយចំនុចល្អប្រាប់គេទេ​ ប្រាប់តាអារឿងឡប់កែមិនឡេីងបស់​ U ឯងហ្នឹង! បែកម៉ែមួយថ្ងៃសោះកូនឯងរកឡេីងមកទៀតហេីយហី​! កុំមកហា​ តាមកវល់ម៉ែទៀតហេីយកូន»។ យ៉ាងណាមិញសាមីខ្លួនទាំងពីរមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដូចនេះសូមរង់ចាំការបកស្រាយរបស់ពួកគាត់ទាំងអស់គ្នា៕