ក្រចក គឺជាផ្នែកមួយនៃសារពាង្គកាយដែលមនុស្សគ្រប់រូបតែងតែយកចិត្តទុកដាក់ និងសម្អាតជារៀងរាល់ថ្ងៃ បើមិនដូច្នេះទេវាអាចនឹង បង្កជាជំងឺផ្សេងៗបានព្រោះតែមេរោគនៅក្នុងក្រចក។ លើសពីនេះក្រចកមិនត្រឹមតែសម្រាប់តុបតែង ដើម្បីបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេ វា​ក៏បង្ហាញពីបញ្ហាសុខភាពរបស់អ្នកផងដែរ តាមរយៈសញ្ញាខាងក្រោមដូចជា៖

ទី១. ពណ៌ក្រចក៖ ​ក្នុងករណីដែលក្រចករបស់អ្នកប្រែជាលឿង បានបង្ហាញថា អ្នកត្រូវបានកើតជំងឺដោយការឆ្លងមេរោគផ្សិត សម្រាប់ចុងក្រចកពណ៌ស ដែលមានពណ៌ផ្កាឈូកនៅពីលើ ជាសញ្ញានៃជំងឺខ្សោយបេះដូង ជំងឺតម្រងនោម និងជំងឺថ្លើម ចំនែកឯក្រចកពណ៌ក្រហមជាំ អាចមានជំងឺបេះដូង ហើយបើឡើងក្រហមនៅផ្នែកណាមួយនៃក្រចក​ ជាសញ្ញានៃជំងឺអូតូអ៊ុយមីន ឬហៅថាជំងឺលុយពីស។

ទី២. លក្ខណៈរបស់ក្រចក៖ លក្ខណៈរបស់ក្រចកសំដៅទៅលើស្នាមនៅលើសន្ទះក្រចក ដូចនេះប្រសិនបើក្រចកស្រួយ ឆាប់បាក់ វាបង្ហាញពី ក្រពេញទីរ៉ូអ៊ីតរបស់អ្នកធ្វើការយឺត ក្រចកដែលមានឆ្នូតបញ្ឈរ បង្ហាញពីភាពជ្រីវជ្រួញ និងក្រចកដែលមានស្នាមឆ្នូតផ្ដេកៗ បង្ហាញថាអ្នកមានជំងឺស្បែក​ និងជំងឺរលាកសន្លាក់។

Broken Nail – Female Hand

ទី៣. ការលូតលាស់របស់ក្រចក៖ ការលូតលាស់របស់ក្រចកមាមនលក្ខណៈខុសៗពីគ្នា តែបើក្រចកលូតលាស់រាងស្រួចខាងចុង អាចបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងជំងឺមហារីក ហើយក្រចកដែលដុះផ្នែកកៀនធំៗ បង្ហាញថាកម្រិតអុកស៊ីសែននៅក្នុងឈាមទាប បង្កឲ្យកើតជំងឺសួត។

ទី៤.រូបភាពផ្សេងៗដែលកើតមាននៅលើក្រចក៖ ជាធម្មតានៅពេលដែលក្រចករបស់អ្នកមាន ឆ្នូត ឬ ដុំពណ៌សតូចៗ ដែលគេហៅថាផ្កាក្រចកនោះ បង្ហាញថាអ្នកកំពុងតែខ្វះជាតិកាល់ស្យូម និងប្រូតេអ៉ីន នៅក្នុងរាងកាយ។