កាលពីថ្មីៗនេះតារាវីដេអូសាកចិត្តនៅក្នុងបណ្តាញសង្គមលោក តាន់ គឹមសួរ បានមានជម្ងឺដុះសាច់បំពង់ក តម្រូវឲ្យមានការវះកាត់ដែលបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់មហាជន។ មុននេះបន្តិចគេទទួលបានដំណឹងថាពេលនេះលោក តាន់ គឹមសួរ បានទទួលការវះកាត់ព្យាបាល និងជោគជ័យហើយ។

តាមរយៈគណនីដែលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែលបានរៀបរាប់ឲ្យដឹងថា «មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងនៅពេលដែលខ្ញុំទទួលបានការវះកាត់ដោយជោគជ័យ អ្វីដែលសប្បាយចិត្តជាងនេះទៅទៀតនោះគឺខ្ញុំទទួលបានអ្វីដែលថ្មីប្លែកសម្រាប់ជិវិតរបស់ខ្ញុំ គឺចាក់ថ្នាំសន្លប់ និងវះកាត់ ហើយអ្វីដែលធ្វើឲ្យខ្ញុំរឹតតែសប្បាយចិត្តទៅទៀតនោះ គឺទទួលបានមិត្តពិតមួយដែលតែងតែឈឺឆ្អាល និងកំដរខ្ញុំគ្រប់ពេលវេលា។ នោះគឺមិត្តសំលាញ់របស់ខ្ញុំ ប៉ែន ចំរ៉ុង និងភរិយារបស់គាត់ មិត្តពិតតែងតែមានវត្តមាននៅពេលដែលយើងជួបប្រទះនឹងបញ្ហា និយាយមិនបាន៧ថ្ងៃ មិនចាំបាច់បារម្ភទេបងប្អូន គឹមសួរ មិនស្លាប់ងាយទេ ព្រោះខ្ញុំនៅជាប់ជំពាក់កម្មជាមួយសង្គមជាតិនេះ ហើយសងមិនទាន់រួចនៅឡើយទេ»៕