ប៉ែន ចំរ៉ុង តារាសម្តែងនិង​ពិធីករល្បីឈ្មោះ ពូកែសំនួនវោហាស័ព្ទ ដែលមានបទពិសោធន៍ខ្ពស់តាមរយៈការប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ។ ថ្មីៗនេះលោក ប៉ែន ចំរ៉ុង បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលដោយលោកបានក្លាយជាសកម្មជនការពារព្រៃឈើមួយរូបប្រកបដោយភាពអង់អាច និងមានការតស៊ូ។

ក្រឡេកមកមើលជីវិតស្នេហារបស់តារាប្រុសរូបនេះវិញពីមួយថ្ងៃទៅមួយថ្ងៃហាក់កាន់តែផ្អែមល្ហែមស្អិតរមួតឡើង ជាពិសេសគឺក្រោយពីប្រកាសថាខ្លួននិងនារីគូស្នេហ៍គ្រោងនឹងចូលរោងការឆាប់ៗនេះ។ ប្រហែលមុននេះបន្តិចលោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ នៅឯទឹកដីសុរិន្ទ ប្រទេសថៃ ដោយមានរូបជីះស៊ីក្លូដឹកអនាគតភរិយា ជាមួយនឹងការដើរលេងផ្សាយ៉ាងសប្បាយរីករាយ៕