ការពាក់ចិញ្ចៀននៅលើដៃ គឺជាស្ទាយក្នុងការតុបតែងខ្លួនរបស់មនុស្សគ្រប់រូបមិនថាប្រុស ឬក៏ស្រី មិនតែប៉ុណ្ណោះវាក៏អាចបញ្ជាក់ពីទំនាក់ទំនងណាមួយដែលអ្នកមាន។ លើសពីនេះការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នផងដែរ ដូចនេះតើអ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃណាខ្លះ? មកដឹងពីអត្ថន័យអស់ទាំងនោះនៅខាងក្រោម៖

ទី១. ពាក់ចិញ្ចៀនលើដៃមេ៖ មិនមានមនុស្សច្រើនទេដែលចូលចិត្តពាក់ចិញ្ចៀននៅដៃមេ ដូច្នេះអ្នកដែលពាក់វា​ ជាមនុស្សដែលរឹងមាំ មានភាពវ័យឆ្លាត អង់អាចក្លាហាន ពូកែក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខបានដោយខ្លួនឯងផងដែរ។

ទី២.ពាក់ចិញ្ចៀនលើដៃចង្អុល៖ អ្នកដែលចូលចិត្តពាក់ចិញ្ចៀនដៃចង្អុលខាងឆ្វេង អាចបង្ហាញថាអ្នកជាមនុស្សដែលមានអំណាច ហើយមានមហិច្ឆតាធំនៅថ្ងៃអនាគត ចំនែកឯអ្នកចូលចិត្តពាក់ចិញ្ចៀនដៃខាងស្ដាំ ជាមនុស្សដែលមានភាពជាអ្នកដឹកនាំ មានចិត្តល្អ និងមានជំហររឹងមាំមិនងាយចាញ់បោកនរណា ម្នាក់ងាយៗនោះទេ។

ទី៣.​ពាក់ចិញ្ចៀនលើដៃកណ្ដាល៖ បើយោងទៅតាមអ្នកជំនាញ បាននិយាយាថាម្រាមដៃកណ្តាល ពិតជាម្រាមដៃដ៏ស័ក្កសមបំផុតសម្រាប់ស្រ្តីក្នុងការពាក់ចិញ្ចៀន ព្រោះវាអាចបង្ហាញថា អ្នកជាមនុស្សដែលមានភាពវៃឆ្លាត ពូកែដោះស្រាយបញ្ហាដែលកើតមាន និងមិនចូលចិត្តលំអៀង។

ទី៤.ពាក់ចិញ្ចៀនលើដៃនាង៖​ ប្រសិនបើអ្នកនៅលីវ ប៉ុន្តែចូលចិត្តពាក់ចិញ្ចៀនលើម្រាមដៃនាង បង្ហាញថាអ្នកជាមនុស្សរ៉ូមែនទិក មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងមិនថាក្នុងគ្រួសារ និងមនុស្សជាទីស្រលាញ់ ។

ទី៥.ពាក់ចិញ្ចៀនលើដៃកូន៖ ការពាក់ចិញ្ចៀនលើដៃកូនមិនថាខាងស្ដាំ ឬ ឆ្វេង អាចបង្ហាញថាអ្នកជាមនុស្សដែលមានភាពវ័យឆ្លាត មានភាពរួសរាយរាក់ទាក់ តែនិយាយច្រើនបន្តិច ជាពិសេសពូកែក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សនជុំវិញខ្លួនផងដែរ។